Lambretta Pirelli Edition

Lambretta Pirelli Edition
នៅក្នុងឆ្នាំ 1950 Lambretta បានណែនាំក្នុងការប្រើប្រាស់សំបកកង់របស់ក្រុមហ៊ុនផលិតសំបកកង់ Pirelli ដែលមានមូលដ្ឋាននៅទីក្រុង Milan ។ នៅពេលម៉ូតូ Lambretta ថ្មីត្រូវបានបង្កើតឡើង ជាមួយនឹងការប្រារព្ធការសម្ពោធលំដាប់ពិភពលោកដ៏រំជួលចិត្តរបស់ខ្លួនក្នុងឆ្នាំ 2017 សំបកកង់ Pirelli បានក្លាយជាជម្រើសដំបូងម្តងទៀត។ ដូច្នោះហើយ ម៉ូតូ Lambretta ទាំងអស់ដែលលក់នៅអឺរ៉ុបត្រូវបានបំពាក់ជាមួយនឹងសំបកកង់ Pirelli នៅពេលចែកចាយ។

នៅក្នុង Intermot 2018 នៅទីក្រុង Cologne ម៉ាកយីហោអុីតាលីទាំងពីរបានប្រារព្ធកិច្ចសហប្រតិបត្តិការឡើងវិញរបស់ពួកគេជាមួយនឹងម៉ូដែលពិសេសផ្តាច់មុខគឺ Lambretta V 125 Special Pirelli Edition ដែលត្រូវបានកំណត់ត្រឹមតែ 999 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក។ ម៉ូដែលនេះរួមបញ្ចូលគ្នានូវស្ទាយបែបកីឡាជាមួយនឹងភាពឆើតឆាយ។ Pirelli ពណ៌ក្រហមត្រូវបានលាយជាមួយពណ៌ប្រផេះខ្មៅ។ ដូចម៉ូតូ Lambretta នៃទសវត្សរ៍ឆ្នាំ 1950 និងឆ្នាំ 1960 ដែរ Pirelli Edition មានផលិតតែម៉ូដែល Fix Fender” ជាមួយនឹងរបាំងភក់ខាងមុខជាប់ថេរមិនបត់បែនតាមកង់។
តួដែកដែលមានស៊ុមបំពង់ក៏ជាការរចនាទូទៅរបស់ Lambretta ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពទំនើបដូចជាបច្ចេកវិទ្យា injection engine អេក្រង់ LCD បច្ចេកវិទ្យា LED និងរន្ធសាក USB ។ កន្លែងដាក់មួកសុវត្ថិភាពធំទូលាយ និងប្រអប់ដាក់ស្រោមដៃ។

Share:

Facebook
Twitter

TAGS :

Lambretta

Related Posts

Lambretta retouched – Jack The Lad

Jack The Lad ត្រូវបានផលិតឡើងដោយលោក Gareth Jones មកពីទីក្រុង Rhyl ខាងជើងប្រទេស Wales ដើម្បីឧទ្ទិសដល់ឪពុករបស់គាត់ដែលបានទទួលមរណភាពភ្លាមៗនៅក្នុងខែមករា ឆ្នាំ 2017 ។

EVENT IN SALENTOEVENT IN SALENTO

ព្រឹត្តិការណ៍ SALENTOEVENT នៅ SALENTOនៅដំណាច់ខែឧសភា ភ្ញៀវទេសចរណ៍ចំនួន 400 នាក់មកពីជុំវិញពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Salento (ភាគខាងត្បូងប្រទេសអ៊ីតាលី) ដើម្បីធ្វើដំណើរកម្សាន្តជាមួយ Lambrettas របស់ពួកគេ និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។ ឆ្លៀតក្នុងឱកាសនោះដែរ

Lambretta Twist

ចូលរួមជាមួយ ‘Lambret-Twist’ អូរីជីណលរបស់ Lambretta សម្តែងដោយក្រុមតន្ដ្រីQuartetto Cetra ក្នុងឆ្នាំ 1962 ។